ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពាក្យគន្លឹះរបស់ចិន៖ ការអភិវឌ្ឍនបៃតង
2024-06-05 15:28:05cri
Share with:

ថ្ងៃទី ៥ ខែមិថុនាគឺជាទិវាបរិស្ថានពិភពលោក។ តើធ្វើដូចម្តេចដើម្បីសម្របសម្រួលទំនាក់ទំនងរវាងការការពារបរិស្ថានអេកូឡូស៊ី និងការអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម? បណ្តាប្រទេសនានាកំពុងស្វែងរកវិធីសាស្រ្តផ្សេងៗគ្នា។ មេដឹកនាំកំពូលរបស់ចិន លោក Xi Jinping បានដាក់ចេញនូវគោលគំនិតនៃការអភិវឌ្ឍបៃតង ដែលបានក្លាយជាខ្លឹមសារស្នូលនៃគំនិតសេដ្ឋកិច្ចនិងគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក ហើយវាក៏ជាគោលការណ៍ណែនាំ និងជាមូលដ្ឋានទ្រឹស្តីដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការបង្កើតនិម្មាបនិកម្មនៃការអភិវឌ្ឍថ្មីក្នុងយុគសម័យថ្មី។ ខាងក្រោមនេះ យើងនាំគ្នាឈ្វេងយល់អំពីគំនិតអភិវឌ្ឍន៍បៃតងរបស់ប្រទេសចិន។

 

ជនជាតិចិនបានគោរពចំពោះការរួមរស់ដោយចុះសម្រុងគ្នារវាងមនុស្សនិងធម្មជាតិតាំងពីបុរាណកាលមក។ លោក Xi Jinping បានរួមបញ្ចូលគ្នានូវប្រាជ្ញាចិនបុរាណនៃការគោរពធម្មជាតិនិងសម្របទៅនឹងធម្មជាតិជាមួយនឹងការពិតបច្ចុប្បន្នរបស់ប្រទេសចិន ដើម្បីបង្កើតជាគំនិតអរិយធម៌អេកូឡូស៊ីរបស់លោក។ គំនិតស្នូល គឺថា "មនុស្សនិងធម្មជាតិមានទំនាក់ទំនងរួមរស់ជាមួយគ្នា ការបំផ្លាញធម្មជាតិទីបំផុតនឹងបង្កជាផលប៉ះពាល់ដល់មនុស្សជាតិ។ លោកបានលើកឡើងនូវទ្រឹស្ដីនៃការកសាងអរិយធម៌អេកូឡូស៊ី ហើយបានអនុវត្តវាតាមរយៈគោលនយោបាយ និងសកម្មភាព។ វាសន្និដ្ឋានជាពាក្យគន្លឹះមួយគឺ "ការអភិវឌ្ឍបៃតង"។

 

អ្វីដែលហៅថា "ការអភិវឌ្ឍបៃតង" តាមប្រសាសន៍របស់លោក Xi Jinping គឺមានន័យថា មិនលះបង់បរិស្ថានជាថ្នូរនឹងកំណើនសេដ្ឋកិច្ចបណ្ដោះអាសន្ន។ ដូច្នេះ តើធ្វើដូចម្តេច ដើម្បីសម្រេចបាននូវការអភិវឌ្ឍបៃតងដែលមនុស្សនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា?

 

លោក Xi Jinping បានដាក់ចេញនូវគំនិតអភិវឌ្ឍន៍បៃតងដែលថា "ទឹកថ្លា និងភ្នំបៃតងគឺជាភ្នំមាសភ្នំប្រាក់" ដែលទាមទារទាំងការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសចិនកំពុងខិតខំប្រឹងប្រែងចាប់ពីបីផ្នែក ទី១ អភិវឌ្ឍយ៉ាងខ្លាំងក្លានូវផលិតផលសម្ភារៈអេកូឡូស៊ី ដូចជាវិស័យកសិកម្ម ព្រៃឈើ ការចិញ្ចឹមសត្វនិងនេសាទ។ ទី២ ដាក់ចេញនូវគម្រោងសេវាកម្មវប្បធម៌អេកូឡេស៊ី ដូចជារៀបចំឱ្យសាងសង់ឧទ្យានជាតិចំនួន ៤៩ វាត្រូវបានគេរំពឹងថា ប្រទេសចិននឹងកសាងរួចនូវប្រព័ន្ធឧទ្យានជាតិដ៏ធំបំផុតលើពិភពលោកនៅឆ្នាំ ២០៣៥។ ទី៣ គឺការបង្កើតប្រព័ន្ធសេដ្ឋកិច្ចអេកូឡូស៊ីជាបណ្តើរៗ ដើម្បីសម្រេចបានអតិបរមាតម្លៃនៃផលិតផលអេកូឡូស៊ី។


លោក Xi Jinping សម្គាល់ឃើញថា "ភ្នំ ព្រៃឈើ ដីស្រែចំការនិងបឹងបួរ" គឺជាមូលដ្ឋានសម្ភារៈសម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍរបស់មនុស្ស។ ហេតុនេះ ជាដំបូង ប្រទេសចិនខិតខំកសាងប្រព័ន្ធសេដ្ឋកិច្ចបៃតងដែលមានកាបូនទាបនិងកកើតឡើងវិញ និងបានតាក់តែងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុត ដើម្បីដោះស្រាយបញ្ហាបំផ្លាញបរិស្ថានអេកូឡូស៊ីពីប្រភព។ ទីពីរ បន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធថាមពលនិងរចនាសម្ព័ន្ធឧស្សាហកម្ម ពន្លឿនការស្រាវជ្រាវ ការអភិវឌ្ឍ ការផ្សព្វផ្សាយ និងការប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល និងកាត់បន្ថយកាបូនដ៏ជឿនលឿន ពូនជ្រំសេដ្ឋកិច្ចថ្មី ទម្រង់ថ្មី និងរូបមន្តអាជីវកម្មថ្មីតាមរយៈការច្នៃប្រឌិតបច្ចេកវិទ្យា។ ទីបី គឺស្នើ "គោលដៅកាបូនពីរ" ដែលសម្រេច"កំពូលកាបូន" នៅឆ្នាំ ២០៣០ និង "អព្យាក្រឹតភាពកាបូន" នៅឆ្នាំ ២០៦០ ។

 

ការពិតបានបង្ហាញឱ្យឃើញថា គំនិតអភិវឌ្ឍន៍បៃតងរបស់លោក Xi Jinping និងការអនុវត្តជាក់ស្តែងនៅក្នុងប្រទេសចិនគឺមិនត្រឹមតែទទួលខុសត្រូវលើប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទៀតផង ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលប្រទេសនានាប្រឈមមុខក្នុងដំណើរការសម្រេចបាននូវទំនើបកម្ម។ លោកAchim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា យើងចង់បានការអភិវឌ្ឍបៃតងដែលមានកាបូនទាប និងប្រកបដោយបរិយាប័ន្ន។ នៅក្នុងវិស័យនេះ ប្រទេសចិនបានផ្តល់ឱកាសមិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិភពលោក ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលពិភពលោកផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស