ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះលោកស្រី Claudia Sheinbaum Pardo ដែលជាប់ឆ្នោតជាប្រធានាធិបតីម៉ិកស៊ិក
2024-06-05 10:40:30cri
Share with:

      ថ្ងៃទី៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនចំពោះលោកស្រី  Claudia Sheinbaum Pardo ដើម្បីចូលរួមអបអរសាទរចំពោះលោកស្រីដែលបានជាប់ឆ្នោតជាប្រធានាធិបតីម៉ិកស៊ិក។

        លោក Xi Jinping បានលើកឡើងថា  ម៉ិកស៊ិកជាប្រទេសធំក្នុងតំបន់អាមេរិកឡាទីននិងជាប្រទេសទីផ្សារងើបឡើងថ្មីដ៏សំខាន់ ចិននិងម៉ិកស៊ិកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្ននេះ ទំនាក់ទំនងចិននិងម៉ិកស៊ិកបានរក្សានិន្នាការអភិវឌ្ឍន៍ល្អប្រសើរ ភាពជាយុទ្ធសាស្ត្រ ភាពបំពេញបន្ថែមគ្នា និងភាពនៃការផ្តល់ផលប្រយោជន៍គ្នាដល់បានរំលេចចេញដោយឥតឈប់ឈរ ដែលកំពុងស្ថិតនៅអំឡុងពេលសំខាន់នៃការបន្តវេននិងចារទំព័រថ្មី ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងម៉ិកស៊ិក មានឆន្ទៈធ្វើការរួមជាមួយលោកស្រី Sheinbaum ដើម្បីបង្កើនការផ្លាស់ប្តូរខាងយុទ្ធសាស្ត្រ ដឹកនាំឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់ជំហានថ្មីដោយឥតឈប់ឈរ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស