ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តោតសំខាន់ជាងមុនលើបញ្ហាកាត់បន្ថយភាពក្រីក្រ
2024-06-05 15:34:33cri
Share with:

លោក Dai Bing តំណាងរងរបស់ប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី ៤ ខែមិថុនាថា សហគមន៍អន្តរជាតិគួរតែចាត់ទុកកិច្ចប្រជុំកំពូលស្តីពីអនាគតជាឱកាសមួយ ដើម្បីផ្តោតសំខាន់ជាងមុនលើបញ្ហាបន្ថយភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ជាដើម ក្នុងន័យបញ្ចូលកម្លាំងចលករថ្មីសម្រាប់ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ។

នៅថ្ងៃដដែលនោះ លោក Dai Bing បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ មូលនិធិប្រជាជនអង្គការសហប្រជាជាតិនិងការិយាល័យក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ព្រមទាំងកិច្ចសន្ទនានៃអគ្គនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថា ប្រទេសចិនកោតសសើរចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិដែលឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមខាងក្រៅដ៏ច្របូកច្របល់ ហើយប្រែក្លាយផែនការយុទ្ធសាស្ត្រទៅជាសកម្មភាពជាក់ស្តែង គឺជាដៃគូអភិវឌ្ឍន៍ដ៏គួរឱ្យទុកចិត្តបានរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ លោក បានថ្លែងទៀតថា សង្ឃឹមថា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនឹងពង្រីកទំនាក់ទំនងភាពជាដៃគូកាន់តែទូលំទូលាយនិងអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈវិធីសាស្ត្រកាន់តែច្រើន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស