ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បុគ្គលិកនៃនាវាចម្បាំងហ្វីលីពីនដែលចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai របស់ចិនបានបំផ្លាញសំណាញ់នេសាទត្រីរបស់យអ្នកនេសាទចិន
2024-06-05 14:36:47cri
Share with:

      ថ្មីៗកន្លងទៅនេះ នៅថ្មប៉ប្រះទឹក Ren’ai និងលំហសមុទ្រជុំវិញដែលជាទឹកដីរបស់ប្រទេសចិន បុគ្គលិកនៃនាវាចម្បាំងហ្វីលីពីនដែលចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានទៅបំផ្លាញសំណាញ់នេសាទត្រីរបស់អ្នកនេសាទចិន ហើយចាប់ទាញយកសំណាញ់ឡើងទៅលើនាវាចម្បាំងរបស់ខ្លួន។ តាមស្ថិតិឱ្យដឹងថា សំណាញ់ប្រវែងជាង ២០០០ ម៉ែត្រត្រូវបានបំផ្លិចបំផ្លាញ សំណាញ់ជាច្រើនត្រូវកាត់ចោល ហើយមានជាង  ១០០ ម៉ែត្រត្រូវបានចាប់ទាញឡើងទៅលើនាវាចម្បាំងដែលចតដោយខុសច្បាប់។ សូមបញ្ជាក់ថា ក្រោយពីត្រូវបំផ្លាញ សំណល់សំណាញ់ជាច្រើនបានអណ្តែតរាយប៉ាយនៅគ្រប់ទិសទីលើសមុទ្រ ហើយអ្នកនេសាទចិនបាននាំគ្នាស្រង់យកមកវិញ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស