ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ពាណិជ្ជកម្មចិន(ឥណ្ឌូណេស៊ី)លើកទី ៧ ស្រូបទាញសហគ្រាសចិននិង ឥណ្ឌូណេស៊ីជិត ១ពាន់សហគ្រាសឱ្យទៅចូលរួម
2024-06-05 15:03:52cri
Share with:

  

     ចាប់ពីថ្ងៃទី ៤ ខែមិថុនាតទភ  ពិព័រណ៍ពាណិជ្ជកម្មចិន(ឥណ្ឌូណេស៊ី)លើកទី ៧ ដែលមានរយៈពេល ៤ ថ្ងៃបានបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិក្រុងហ្សាការតារដ្ឋធានីឥណ្ឌូណេស៊ី ដោយមានការចូលរួមពីសហគ្រាសចិននិងឥណ្ឌូណេស៊ីជិត មួយពាន់សហគ្រាស។

      តាមការឧទ្ទេសនាមឱ្យដឹងថា ពិព័រណ៍ពាណិជ្ជកម្មលើកនេះមានទីតាំងសម្រាប់តាំងពិព័រណ៍ទំហំ ៤ ម៉ឺនម៉ែត្រការ៉េ គ្របដណ្តប់វិស័យបរិក្ខារឧស្សាហកម្មនិងគ្រឿងបន្លាស់ បរិក្ខារបោះពុម្ពនិងវេចខ្ចប់ប្លាស្ទិក បរិក្ខារអប់រំ សម្ភារៈសំណង់និងគ្រឿងតុបតែងគេហដ្ឋាន គ្រឿងអគ្គិសនីសម្ភារៈប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងវាយនភណ្ឌសម្លៀកបំពាក់ជាដើម។ បើធៀបនឹងពិព័រណ៍លើកមុនៗ ពិព័រណ៍លើកនេះបានបន្ថែមមុខរបរបរិក្ខារអប់រំ ដោយមានការចូលរួមពីសហគ្រាសបរិក្ខារអប់រំចំនួន ៥៩ ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស