ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងដាស់តឿនភាគីកូរ៉េខាងត្បូងឱ្យមានភាពមធ្យ័តក្នុងការប្រើពាក្យសម្តីនិងធ្វើសកម្មភាពពាក់ព័ន្ធបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូង
2024-06-04 10:50:34cri
Share with:

      ថ្ងៃទី ៣ ខែមិថុនា សំដៅចំពោះករណីដែលកូរ៉េខាងត្បូង អាមេរិកនិងជប៉ុនបានប្រើពាក្យសម្តីខុសឆ្គងលើបញ្ហាតៃវ៉ាន់និងសមុទ្រខាងត្បូងជាបន្តបន្ទាប់ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងបានបង្ហាញពីជំហរដ៏ម៉ឺងម៉ាត់ថា តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីចិន បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដាច់ខាតមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅលូកដៃចូលឡើយ។ គោលការណ៍ ចិនតែមួយជាយុថ្កាសម្រាប់គាំពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាបុរេលក្ខខណ្ឌនិងជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើតទំនាក់ទំនងផ្លូវទូតនិងអភិវឌ្ឍទំនាក់ទំនងរវាងចិនជាមួយគ្រប់ប្រទេសផងដែរ។ អ្នក ណាក៏មិនអាចមើលស្រាលចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីឡើង ហើយក៏កុំប៉ុនប៉ងជាន់ឈ្លីខ្សែបន្ទាត់ក្រហមលើបញ្ហាតៃវ៉ាន់ដោយមិនបាច់ បង់តម្លៃនោះទេ។

      ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះនៅសមុទ្រចិនខាងត្បូង និងមានសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងចំពោះលំហសមុទ្រពាក់ព័ន្ធ។ វាមានភស្តុតាងផ្នែកប្រវត្តិសាស្ត្រនិងខាងផ្លូវច្បាប់ដ៏ពេញលេញ  ហើយក៏សមស្របនឹងច្បាប់អន្តរជាតិនិងការអនុវត្តជាក់ស្តែងលើផ្ទៃអន្តរជាតិ។

      កូរ៉េខាងត្បូងមិនអើពើនឹងការប្រឆាំងយ៉ាងដាច់ខាតរបស់ចិន រួមជាមួយអាមេរិកនិងជប៉ុននិយាយឆ្ការដៃឆ្ការជើងសាចុះសាឡើងអំពីបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូង រឿងនេះវាមិនសមស្របនឹងស្មារតីទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-កូរ៉េខាងត្បូងឡើយ ហើយក៏គ្មានអំណោយផលដល់ការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងត្បូងផងដែរ។ យើងដាស់តឿនកូរ៉េខាងត្បូងឱ្យមានភាពមធ្យ័តក្នុងការប្រើពាក្យសម្តីនិងធ្វើសកម្មភាពពាក់ព័ន្ធបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូង ដើម្បីគាំពារស្ថានភាពទូទៅនៃទំនាក់ទំនងចិន-កូរ៉េខាងត្បូងតាមរយៈសកម្មភាពជាក់ស្តែង៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស