ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការឧតុនិយមពិភពលោកថ្លែងថា​បាតុភូតEl Niñoមានតម្រុយជិតនឹងបញ្ចប់ ហើយ​តែបាតុភូតLa niñaប្រហែលនឹង«ត្រឡប់មកវិញ»
2024-06-04 15:25:34cri
Share with:

ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤ អង្គការឧតុនិយមពិភពលោកបានប្រកាសការព្យាករណ៍ថ្មីបំផុតថា បាតុភូតEl Niñoដែលជំរុញឱ្យអាកាសធាតុទូទាំងពិភពលោកឡើងក្តៅនិងលេចចេញហេតុការណ៍អាកាសធាតុអាក្រក់ជ្រុលមានតម្រុយថា នឹងជិតបញ្ចប់ហើយ តែបាតុភូតLa niñaប្រហែលអាចនឹងលេចចេញនៅចុងឆ្នាំនេះ។


អង្គការនេះបានឱ្យដឹងថា ទោះបីបានរងឥទ្ធិពលពីបាតុភូត La niña ដែលបានធ្វើឱ្យអាកាសធាតុ«មានភាពចុះត្រជាក់»ចាប់ឆ្នាំ២០២០ដល់ដើមឆ្នាំ២០២៣ក៏ដោយ ក៏ប៉ុន្តែ អាកាសធាតុក្នុងរយៈពេល៩ឆ្នាំកន្លងទៅ នៅតែជារយៈពេលក្តៅបំផុតក្នុងប្រវត្តិសាស្រ្តចាប់ពីពិភពលោកមានកំណត់ត្រាមក។ដោយសារកម្តៅក្តៅជ្រុលនិងសារធាតុទឹកក្នុងបរិយាកាស ហេតុដូច្នេះអាកាសធាតុអាក្រក់ជ្រុលនឹងបន្តលេចចេញផងដែរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស