ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងរៀបចំមហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកជាលើកដំបូង
2024-06-04 10:59:29cri
Share with:

      ថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានដំណឹងក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិឱ្យដឹងថា មហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ដែលផ្តួចផ្តើមរៀបចំដោយក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិនិងសមាគមការពារកម្មសិទ្ធិបញ្ញាអន្តរជាតិ (AIPPI) និងរៀបចំដោយរដ្ឋបាលប្រជាជនក្រុងហាងចូវនិងសាខាសមាគម AIPPI ប្រចាំនៅចិននឹងបើកធ្វើនៅក្រុងហាងចូវប្រទេសចិនពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤។ នេះជាលើកដំបូងហើយដែលសមាគម AIPPI បានរៀបចំមហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកនៅប្រទេសចិនចាប់តាំងពីបង្កើតឡើងអស់រយៈពេល ១២៧ ឆ្នាំមក។

      សូមបញ្ជាក់ថា មហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោកលើកនេះធ្វើឡើងក្រោមប្រធានបទ «ការការពារដោយមានតុល្យភាពនិងការច្នៃប្រឌិតនិងអភិវឌ្ឍនៃកម្មសិទ្ធិបញ្ញា» តាមការប៉ាន់ប្រមាណនឹងមានការចូលរួមពីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិចំនួន ១៥០០ នាក់ដែលមកពីប្រទេសនិងតំបន់ចំនួនជាង ៨០ ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស