ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping យកចិត្តទុកដាក់លើការកសាងអរិយធម៌អេកូឡូស៊ី
2024-06-04 15:48:40cri
Share with:

 ថ្ងៃទី៥ ខែមិថុនា ជាទិវាបរិស្ថានចិន ប្រធានបទសម្រាប់ឆ្នាំ២០២៤គឺ “ជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសចិនដ៏ស្រស់ស្អាត”។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់និងខិតខំជារហូតក្នុងការជំរុញការកសាងអរិយធម៌អេកូឡូស៊ី។លោកបានចុះទៅត្រួតពិនិត្យការងារតាមមូលដ្ឋានជាច្រើនលើក អ្វីដែលមហាជនចិនប្រាថ្នាចង់បានក៏ជាការងារដែលលោកតាមដានផ្តោតសំខាន់៖


«ត្រូវបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ដើម្បីកសាងប្រទេសចិនដ៏ស្រស់ស្អាតដែលមនុសនិងធម្មជាតិរួមរស់ដោយសុខដុមរមនា។»

«បរិស្ថានគឺជីវភាពរស់នៅរបស់ប្រជាជន។»

«តើអារម្មណ៍សុភមង្គលរបស់មហាជនកើតចេញមកពីណា? គឺបរិស្ថានរស់នៅដ៏ល្អប្រសើរ។»«តាមប្រវត្តិសាស្ត្រអភិវឌ្ឍអរិយធម៌មនុស្សជាតិ អេកូឡូស៊ីល្អនោះអរិយធម៌ក៏រុងរឿង អេកូឡូស៊ីអន់ថយ អរិយធម៌ក៏អន់ថយ។ ការអភិវឌ្ឍបៃតងដែលគោរពតាមច្បាប់ធម្មជាតិ ហើយអភិរក្សអេកូឡូស៊ីជាសភាពការណ៍នៃពេលអនាគត។» 


 ប្រទេសចិនក្នុងយុគសម័យថ្មីកំពុងអភិវឌ្ឍបៃតងប្រកបដោយគុណភាពខ្ពស់ ដើម្បីសម្រេចបានបំណងដូចគ្នាដែល«មេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លា បរិស្ថានកាន់តែស្រស់ស្អាត»៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស