ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនថ្លែងថា ការរួមគ្នាគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រ គឺជារឿងដែលមិនអាចខ្វះបាន
2024-06-04 14:53:08cri
Share with:

ថ្ងៃទី ៣ ខែមិថុនា លោក Dai Bing តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលបម្រុងនៃសន្និសីទលើកទី ៣ ស្តីពីប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រនៃអង្គការសហប្រជាជាតិថា ការរួមគ្នាគាំទ្រ របស់សហគមន៍អន្តរជាតិសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រ គឺជារឿងដែលមិនអាចខ្វះបាន ។

លោក Dai Bing បានថ្លែងថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិនិងបញ្ហាប្រឈមជាច្រើន ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ ទទួលបានការវិវឌ្ឍយឺតជាងការរំពឹងទុកយ៉ាងច្រើន ។ ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាអភិវឌ្ឍន៍ ហើយបញ្ហាប្រឈមនៃការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពគឺកាន់តែពិបាក ។ ដើម្បីសម្រេចបាននូវគោលដៅ "មិនទុកចោលប្រទេសណាមួយនិងនរណាម្នាក់" ការរួមគ្នាគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានព្រំដែនជាប់សមុទ្រ គឺជារឿងដែលមិនអាចខ្វះបាន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស