ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញជាង២០រូបនៃអង្គការសហប្រជាជាតិអំពាវនាវឱ្យគ្រប់ប្រទេសទទួល ស្គាល់ប៉ាឡេស្ទីនជារដ្ឋពេញលេញ
2024-06-04 10:47:38cri
Share with:

ថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤ អ្នកជំនាញជាង២០រូបនៃអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមនៅក្រុងហ្សឺណែវប្រទេសស្វ៊ីស ដើម្បីអំពាវនាវឱ្យគ្រប់ប្រទេសទទួលស្គាលប៉ាឡេស្ទីនជារដ្ឋពេញលេញ។


អ្នកជំនាញទាំងនេះបានសម្គាល់ថា ប៉ាឡេស្ទីនត្រូវមានសិទ្ធិស្វ័យសម្រេចដ៏ពេញលេញ បូករួមទាំងសមត្ថភាពរស់រាន សមត្ថភាពសម្រេចជោគវាសនារបស់ខ្លួននិងសមត្ថភាពអភិវឌ្ឍដោយសេរីរបស់ជនជាតិដែលមានការធានាខាងសន្តិសុខ។ការដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋពេញលេញគឺជាបុរេលក្ខខណ្ឌសម្រាប់ប៉ាឡេស្ទីននិងតំបន់មជ្ឈិមបូព៌ាទាំងមូលសម្រេចបាននូវសន្តិភាពជានិរន្តរភាព។អ្នកជំនាញទាំងនេះក៏បានអំពាវនាវឱ្យមានការប្រការបទឈប់បាញ់គ្នាក្នុងតំបន់ហ្កាហ្សាភ្លាម ហើយមិនត្រូវមានការ«ឈ្លានពានដោយកម្លាំងយោធា»ចំពោះទីក្រុងរ៉ាហ្វាដែលជាទីក្រុងភាគខាងត្បូងនៃតំបន់ហ្កាហ្សា៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស