ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះសុនុ្ទរកថារបស់ប្រធានាធិបតីហ្វីលីពីនដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងថា៖អាកប្បកិរិយារបស់ភាគីហ្វីលីពីនមិនអើពើ ពីប្រវត្តិសាស្រ្តនិងការពិត
2024-06-03 15:54:47cri
Share with:

សំដៅចំពោះសុន្ទរកថាពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងរបស់លោ Romualdez Marcos ប្រធានាធិបតីហ្វីលីពីនដែលថ្លែងក្នុងកិច្ចសន្ទនាShangri-Laនៅប្រទេសសិង្ហបុរីដែលបានអះអាងថា«អនុសញ្ញានៃច្បាប់មហាសមុទ្រនៃអង្គការសហប្រជាជាតិ»និងសេចក្តីសម្រេចចិត្តនៃតុលាការមជ្ឈត្តកម្មអំពីសមុទ្រចិនខាងត្បូងសុទ្ធតែបានទទួលស្គាល់សិទ្ធិស្របច្បាប់របស់ហ្វីលីពីនគឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយស្តីពីសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន។អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា អាកប្បកិរិយាពាក់ព័ន្ធរបស់ភាគីហ្វីលីពីនមិនអើពើពីប្រវត្តិសាស្រ្តនិងការពិត ហើយបានឃោសនាគោលជំហរខុសឆ្គងរបស់ខ្លួនពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ព្រមទាំងមួលបង្កាច់និងលាបពណ៌ដល់សភាពការណ៍នៅសមុទ្រចិនខាងត្បូង។ខ្ញុំសូមបញ្ជាក់ពីគោលជំហររបស់ភាគីចិនដូចតទៅ៖

ទី១គឺប្រទេសចិនមានអធិបតេយ្យភាពមិនអាចប្រកែកបានចំពោះបណ្តាកោះនៅសមុទ្រចិនខាងត្បូង មានសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិគ្រប់គ្រងចំពោះលំហសមុទ្រពាក់ព័ន្ធ។

ទី២គឺដែនដីរបស់ប្រទេសហ្វីលីពីនមិនបូករួមបណ្តាកោះនៅសមុទ្រចិនខាងត្បូងទេ។

ទី៣អ្វីដែលហៅថា ការកាត់ក្តីនៃសំណុំមជ្ឈត្តកម្មសមុទ្រចិនខាងត្បូងគឺខុសច្បាប់និងគ្មានប្រសិទ្ធភាព។

ទី៤គឺការឡើងកម្តៅនៃសភាពការណ៍សមុទ្រចិនខាងត្បូងរវាងចិននិងហ្វីលីពីនក្នុងពេលថ្មីៗនេះគឺត្រូវទទួលខុសត្រូវទាំងស្រុងដោយហ្វីលីពីន។

ទី៥គឺនាពេលបច្ចុប្បន្ននេះ ក្រោមការខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិននិងអាស៊ាន សភាពការណ៍សមុទ្រចិនខាងត្បូងបានរក្សាភាពនឹងនរជាទូទៅ។

ទី៦គឺភាគីចិននឹងបន្តគាំពារយា៉ងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្ររបស់ខ្លួន ព្រមជាមួយនេះភាគីចិនគាំទ្រជានិច្ចចំពោះការដោះស្រាយការខ្វែងគំនិតពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងដោយសមរម្យតាមរយៈការចរចានិងពិគ្រោះពិភាក្សាដោយផ្ទាល់រវាងប្រទេសសាមីដោយឈរលើមូលដ្ឋានដែលគោរពដល់ប្រវត្តិសាស្រ្តនិងការពិត៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស