ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញនៃគណៈប្រតិភូចិនដែលចូលរួមកិច្ចសន្ទនាមថ្លែងថា ៖ ចិនបានគាំពារសន្តិភាពនិងសន្តិសុខពិភពលោកតាមរយៈសកម្មភាពជាក់ស្តែង
2024-06-03 14:55:57cri
Share with:

ថ្ងៃទី ២ ខែមិថុនា កិច្ចសន្ទនា Shangri-La លើកទី ២១ បានបិទបញ្ចប់នៅប្រទេសសិង្ហបុរី ។ បន្ទាប់ពីកិច្ចប្រជុំ ក្រុមអ្នកជំនាញនៃគណៈប្រតិភូចិនបានផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានចិននិងបរទេស ។

ក្រុមអ្នកជំនាញចិនបានថ្លែងថា ប្រទេសចិនបានរួមចំណែកជាវិជ្ជមានក្នុងការគាំពារសន្តិភាពពិភពលោកនិងការផ្តល់នូវផលិតផលសន្តិសុខសាធារណៈកាន់តែច្រើនឡើងៗដល់សហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ។ លោក Zhang Chi សាស្ត្រាចារ្យរងនៃវិទ្យាស្ថានសន្តិសុខជាតិនៃសាកលវិទ្យាល័យការពារជាតិចិនបានថ្លែងថា "គំនិតផ្តូចផ្តើមស្តីពីសហគមន៍រួមវាសនាតែមួយនៃមនុស្សជាតិ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលត្រូវបានផ្សព្វផ្សាយជាសំខាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាគោលគំនិតដែលប្រទេសចិនប្រើសម្រាប់ការដោះស្រាយទំនាក់ទំនងរវាងប្រទេសនិងប្រទេសនិងដោះស្រាយបញ្ហាក្តៅមួយចំនួនលើពិភពកិកនាពេលបច្ចុប្បន្ន ។ ប្រទេសចិននឹងផ្តល់ផលិតផលសន្តិសុខសាធារណៈបន្ថែមទៀតដល់ពិភពលោកហើយតទៅថ្ងៃមុខ ប្រទេសចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងភាគីពាក់ព័ន្ធលើពិភពលោក ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនានៅអាស៊ី-ប៉ាស៊ីហ្វិក ៕ "

អ្នកបកប្រែ:王幸
ប្លុកពិសេស