ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Sun Yeli បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិនអញ្ជើញចូលរួមពិធីឡើងកាន់មុខតំណែងក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអែលសាល់វ៉ាឌ័រ
2024-06-03 11:21:46cri
Share with:

      តបតាមការអញ្ជើញរបស់លោក Nayib Bukele ប្រធានាធិបតីប្រទេសអែលសាល់វ៉ាឌ័រ  លោក Sun Yeli បេសកជនពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ចិនបានអញ្ជើញចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោក Nayib Bukele  ជាប្រធានាធិបតីអាណត្តិថ្មីនៅថ្ងៃទី ១ ខែមិថុនា  នៅក្រុង San Salvador  រដ្ឋធានីប្រទេសអេសាវ៉ាឌ័រ  ។ ក្នុងអំឡុងពេលរៀបចំពិធី លោក Nayib  បានជួបសន្ទនារយៈពេលខ្លីជាមួយលោក Sun Yeli ។

       លោក Sun Yeli  បានពាំនាំនូវការអបអរសាទរយ៉ាងកក់ក្តៅនិងការជូនពរដ៏ល្អបវររបស់លោក Xi Jinping ប្រធានរដ្ឋចិនជូនចំពោះលោក Nayib Bukele ។ លោកបានថ្លែងថា ៦ឆ្នាំបន្ទាប់ពីបានបង្កើតទំនាក់ទំនងការទូតមក ក្រោមការដឹកនាំរួមគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-អែលសាល់វ៉ាឌ័របានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយគ្រប់ជ្រុងជ្រោយ មូលដ្ឋានគ្រឹះត្រូវបានពង្រឹងដោយឥតឈប់ឈរ ខ្លឹមសារកាន់តែសម្បូរបែប ពីមួយថ្ងៃទៅមួយថ្ងៃ  ហើយពង្រីកទៅកាន់វិស័យកាន់តែច្រើនឡើងៗ បានបង្ហាញពីភាពរស់រវើកនិងអនាគតធំទូលាយ។ ភាគីចិនមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយភាគីអែលសាល់វ៉ាឌ័រ  ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ គាំទ្រគ្នាយ៉ាងមុតមាំ លើកកម្ពស់កម្រិតសហប្រតិបត្តិការជាក់ស្តែង បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន  ដើម្បីជំរុញឱ្យទំនាក់ទំនងចិននិងអែលសាល់វ៉ាឌ័ររីកចម្រើនកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។

        លោក Nayib Bukele បានថ្លែងអំណរគុណចំពោះលោក Xi Jinping ប្រធានរដ្ឋចិនដែលបានបញ្ជូនបេសកជនពិសេសឱ្យចូលរួមពិធីឡើងកាន់មុខតំណែងរបស់លោក លោកបានផ្តាំផ្ញើសូមឱ្យលោក Sun Yeli ជួយពាំនាំការសួរសុខទុក្ខដ៏ស្និទ្ធស្នាលនិងការជូនពរដ៏ល្អបវរចំពោះលោក Xi Jinping ។ លោក Nayib Bukele បានថ្លែងថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនមានសារៈសំខាន់ខ្លាំងចំពោះភាគីអែលសាល់វ៉ាឌ័រ   អែលសាល់វ៉ាឌ័រមានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះជាមួយចិនឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថែមទៀត៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស