ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសផលិតប្រេងសំខាន់ៗប្រកាសពន្យារវិធានការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្ត
2024-06-03 16:05:00cri
Share with:

    ថ្ងៃទី២ ខែមិថុនា អង្គការនៃប្រទេសនាំចេញប្រេង(OPEC)បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសចំនួន៨នៃOPECនិងប្រទេសមិនមែនOPECបានសម្រេចចិត្តបន្តកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តនៅត្រីមាសទី៣ ឆ្នាំ២០២៤ បរិមានសរុបនៃការកាត់បន្ថយផលិតកម្មគឺ៣៨៥ម៉ឺនបារ៉ែលគិតជាមធ្យមក្នុងមួយថ្ងៃ ដើម្បីរក្សាស្ថិរភាពនិងតុល្យភាពនៃទីផ្សារប្រេងកាតអន្តរជាតិ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសទាំង៨នេះបានសម្រេចចិត្តពន្យារវិធានការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន២២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដែលបានប្រកាសនាខែវិច្ឆិកា ឆ្នាំ២០២៣ឱ្យបន្តរហូតដល់ចុងខែកញ្ញាឆ្នាំ២០២៤ ហើយបន្ទាប់មក នឹងដកវិធានការកាត់បន្ថយផលិតកម្មនេះបន្តិចម្តងៗដោយអាស្រ័យលើសភាពការណ៍ទីផ្សារ។ក្រៅពីនេះ ប្រទេសទាំង៨នេះនឹងពន្យារវិធានការកាត់បន្ថយផលិតកម្មដោយស្ម័គ្រចិត្តចំនួន១៦៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដែលបានប្រកាសកាលពីខែមេសា ឆ្នាំ២០២៣ឱ្យបន្តរហូតដល់ចុងឆ្នាំ២០២៥៕

 

 

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស