ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លទ្ធផលនៃការបោះឆ្នោតសកលនៅអាហ្វ្រិកខាងត្បូងបានត្រូវប្រកាសជាផ្លូវការ
2024-06-03 11:25:09cri
Share with:

       ថ្ងៃទី ២ ខែមិថុនា គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យនៃប្រទេសអាហ្វ្រិកខាងត្បូងបានប្រកាសជាផ្លូវការនូវលទ្ធផលនៃការបោះឆ្នោតសកលឆ្នាំ២០២៤ បក្សសភាជាតិអាហ្វ្រិកដែលជាបក្សកាន់អំណាចទទួលបានអាសនៈចំនួន ១៥៩ អាសនៈក្នុងចំណោម ៤០០ អាសនៈនៃរដ្ឋសភាស្ថិតនៅលេខរៀងទី១។

      ចំនួនអាសនៈដែលបក្សសភាជាតិអាហ្វ្រិកទទួលបានក្នុងការបោះឆ្នោតសកលលើកនេះ បានធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៩ ដែលកាលនោះទទួលបានចំនួន ២៣០អាសនៈ មិនបានទទួលអាសនៈលើសពីចំនួនពាក់កណ្តាលជាលើកដំបូង។ ប្រការនេះមានន័យថា  គណបក្សនេះត្រូវសហការជាមួយបក្សដទៃទៀតដើម្បីបន្តកាន់អំណាច៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស