ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីទីម័រខាងកើត៖តៃវ៉ាន់គឺផ្នែកមួយរបស់ប្រទេសចិន​បញ្ហាតៃវ៉ាន់ ត្រូវទុកឱ្យជនជាតិចិនជាអ្នកដោះស្រាយដោយខ្លួនឯង
2024-06-03 14:59:40cri
Share with:

ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៤ ក្នុងអំឡុងពេលចូលរួមកិច្ចសន្ទនាShangri-Laនៅប្រទេសសិង្ហបុរី លោក Ramos-Horta ប្រធានាធិបតីទីម័រខាងកើតបានថ្លែងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា បញ្ហាតៃវ៉ាន់គឺជារឿងងាយស្រួលនិងច្បាស់លលាស់ណាស់ ពោលគឺតៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន។កម្លាំងខាងក្រៅដូចជាអាមេរិកជាដើមបានជ្រៀតជ្រែកយ៉ាងខ្លាំងពីខាងក្រោយ ប៉ុន្តែប្រជាជនលើពិភពលោកទាំងមូលមានដឹងច្បាស់ណាស់ចំពោះរឿងនេះ។


លោកបានអំពាវនាវថា ត្រូវទុកឱ្យជនជាតិចិនជាអ្នកដោះស្រាយបញ្ហាតៃវ៉ាន់ដោយខ្លួនឯង ពីព្រោះតំបន់ដីគោកចិននិងតំបន់តៃវ៉ាន់ជាសែស្រឡាយតែមួយ មានវប្បធម៌ដូចគ្នានិងជាទឹកដីតែមួយ។ជនជាតិចិនអាចឆ្លងតាមការប្រាស្រ័យទាក់ទងគ្នាដោយខ្លួនឯង ហើយទីបំផុតនឹងរកបានវិធីសាស្ត្រល្អបំផុតសម្រាប់ដោះស្រាយបញ្ហានៅ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស