ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាស្តីពីការកសាងអរិយាធម៌ទំនើបនៃប្រជាជាតិចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពរបស់លោក Li Shulei
2024-06-03 11:16:53cri
Share with:

      ថ្ងៃទី ២ ខែមិថុនា សិក្ខាសាលាស្តីពីការកសាងអរិយាធម៌ទំនើបនៃប្រជាជាតិចិនដែលរៀបចំដោយបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមចិនបានបើកធ្វើនៅក្រុងប៉េកាំង។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះ។

      អង្គសិក្ខាសាលាបានសម្គាល់ឃើញថា លោក Xi Jinping ប្រធានរដ្ឋចិនបាន អំពាវនាវឱ្យមានការទទួលរ៉ាប់រងបេសកកម្មផ្នែកវប្បធម៌ក្នុងយុគសម័យថ្មី និងការកសាងអរិយាធម៌ប្រជាជាតិចិនក្នុងសិក្ខាសាលាស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌ ដែលបានចង្អុលបង្ហាញទិសដៅនិងគោលដៅសម្រាប់ការកសាងវប្បធម៌របស់ចិន។ ក្នុងឱកាសខួបមួយឆ្នាំនៃការបើកធ្វើសិក្ខាសាលាស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌ រំលឹកឡើងវិញនូវស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោកXi Jinping ប្រធានរដ្ឋចិននិងរៀនសូត្រឱ្យបានស៊ីជម្រៅនូវគំនិតវប្បធម៌របស់លោកហើយរួមគ្នាផ្លាស់ប្តូរមតិយោបល់អំពីសមិទ្ធផលនៃការសិក្សាស្រាវជ្រាវខាងចំណេះដឹងឯកទេស វាគឺប្រកបដោយសារៈសំខាន់ខ្លាំងណាស់៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស