ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-06-02 13:34:17cri
Share with:

១  ប្រទេសចិនឆ្លើយតបនឹងពាក្យសំដីពាក់ព័ន្ធតៃវ៉ាន់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនបញ្ឈប់ការវាយប្រហារ“ពួកអបគមន៍និយម”និងជំរុញការបង្រួបបង្រួមប្រទេសជាតិជាដាច់ខាត ហើយមានឆន្ទៈយ៉ាងមុតមាំក្នុងការយកឈ្នះលើការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ។

២  រដ្ឋមន្ត្រីការពារជាតិចិន៖អ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ចេញពីប្រទេសចិន អ្នកនោះមុខជានឹងរកភាពវិនាសដោយខ្លួនឯងជាមិនខាន ។

៣  លោកDongJun រដ្ឋមន្រ្តីការពារជាតិចិនបានថ្លែងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំសន្ទនាសាំងគ្រីឡាថា មិនអនុញ្ញាតឱ្យប្រទេសណាមួយនិងកម្លាំងណាមួយបំផុសសង្រ្គាមនិងបង្កចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

៤  រដ្ឋមន្រ្តីការពារជាតិចិនថ្លែងថា ចិនបានលើកឡើងសំណើរ ៦ ចំណុចអំពីការគាំពារឱ្យមានសន្តិសុខនិងស្ថិរភាពយូរអង្វែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។

៥  យានអវកាសវាស់ស្ទង់ Chang'e-6 ចុះចតនៅអាង South Pole-Aitken ដែលស្ថិតនៅផ្ទៃខាងក្រោយភពព្រះចន្ទ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស