ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិចិន៖ អ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ចេញពីប្រទេសចិន អ្នកនោះមុខជានឹងរកភាពវិនាសដោយខ្លួនឯងជាមិនខាន
2024-06-02 11:17:26cri
Share with:

      ថ្ងៃទី ២ ខែមិថុនា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡា ជុំវិញប្រធានបទ “ទស្សនៈសន្តិសុខសកលរបស់ប្រទេសចិន”ថា អ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ចេញពីប្រទេសចិន អ្នកនោះមុខជានឹងរកភាពវិនាសដោយខ្លួនឯងជាមិនខាន ។

      លោក Dong Jun បានលើកឡើងថា បញ្ហាតៃវ៉ាន់ជាបញ្ហាគន្លឹះដែលពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន គោលការណ៍ចិនតែមួយបានក្លាយជាក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិដែលត្រូវពិភពលោកទទួលស្គាល់ជាទូទៅរួចហើយ ។ បញ្ហានាពេលបច្ចុប្បន្ននេះ គឺ បក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលជាអាជ្ញាធរតៃវ៉ាន់ទទូចអនុវត្ត “បណ្តេញប្រទេសចិនឱ្យនៅឯកោ”  ពាក្យសំដីធ្វើអបគមន៍ដែលប៉ុនប៉ងកាត់ផ្តាច់ទំនាក់ទំនងផ្នែកសង្គម វប្បធម៌និងប្រវត្តិសាស្ត្ររវាងត្រើយទាំងសងខាង  និងបំភ្លេចប្រវត្តិសាស្រ្ត គឺមានភាពខុសទំនងនិងព្រហើនណាស់  ពិតជានឹងត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តជាមិនខាន ។

      លោកបានថ្លែងទៀតថា កម្លាំងជ្រៀតជ្រែកខាងក្រៅបាននិងកំពុងបដិសេធនិងបំផ្លាញគោលការណ៍ចិនតែមួយ ក្នុងន័យប្រឌិតសេចក្តីព្រាងច្បាប់ពាក់ព័ន្ធតៃវ៉ាន់ ហើយទទូចលក់អាវុធឱ្យតៃវ៉ាន់ ធ្វើការប្រាស្រ័យទាក់ទងផ្លូវការដោយខុសច្បាប់ ធាតុពិតគឺផ្តល់ជំនួយដល់ “ពួកអបគមន៍និយម” និងប៉ុនប៉ងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនតាមរយៈបញ្ហាតៃវ៉ាន់ ចេតនាអាក្រក់ទាំងនេះ បាននិងកំពុងរុញច្រានតៃវ៉ាន់ធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ ។

        លោក Dong Jun បានគូសបញ្ជាក់ថា ជានិច្ចកាល កងទ័ពរំដោះប្រជាជនចិនតែងតែជាកម្លាំងយ៉ាងខ្លាំងក្លានិងមុតមាំក្នុងការគាំពារការបម្របបម្រួមរបស់មាតុប្រទេស !  អ្នកណាហ៊ានបំបែកបំបាក់តៃវ៉ាន់ចេញពីប្រទេសចិន អ្នកនោះមុខជានឹងរកភាពវិនាសដោយខ្លួនឯងជាមិនខាន

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស