ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិចិនថ្លែងថា ចិនបានលើកឡើងសំណើ៦ចំណុចអំពីការគាំពារឱ្យមានសន្តិសុខនិងស្ថិរភាពយូរអង្វែងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
2024-06-02 15:11:16cri
Share with:

ថ្ងៃទី២ខែមិថុនា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងសុន្ទរកថាជុំវិញប្រធានបទ ទស្សនៈសន្តិសុខសកលរបស់ចិននៅកិច្ចប្រជុំសន្ទនា Shangri-la ។

លោក Dong Jun បានថ្លែងថា ក្នុងបម្រែបម្រួលនិម្មាបនកម្ម យើងគួរត្រួសត្រាយស្ថានភាពថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់ដែលមានប្រទេសនានាចូលរួមដោយស្មើគ្នា គ្មានការបដិបក្ខគ្នាតាមក្រុម ផ្លាស់ប្តូរមតិយោបល់ដោយស្មោះត្រង់និងមេត្រីភាព និងប្រកបដោយភាពបើកទូលាយ តម្លាភាពនិងសមភាព ដើម្បីនាំឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកបន្តក្លាយជាយុថ្កានៃការអភិវឌ្ឍនិងស្ថិរភាពសកល ។ ដូចនេះ ភាគីចិនបានលើកឡើងសំណើ៦ចំណុច ។

ទីមួយ គាំពារផលប្រយោជន៍សន្តិសុខដ៏ត្រឹមត្រូវរបស់ប្រទេសនានា ។ ទីពីរ រួមគ្នាបង្កើតរបៀបរៀបរយអន្តរជាតិដ៏យុត្តិធម៌និងសមហេតុផល ។ ទីបី ពង្រីកតួនាទីរបស់ប្រព័ន្ធសន្តិសុខក្នុងតំបន់ ។ ទី៤ ជំរុញកិច្ចសហប្រតិបត្តិការខាងកិច្ចការពារជាតិដែលប្រកបដោយភាពបើកទូលាយនិងប្រាកដប្រជា ។ ទី៥ បង្កើតគំរូកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខលើសមុទ្រ ។ ទី៦ បង្កើនការគ្រប់គ្រងសន្តិសុខក្នុងវិស័យងើបឡើងថ្មី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស