ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងសុន្ទរកថាគន្លឹះនៅកិច្ចប្រជុំសន្ទនា Shangri-la ថា មិនអនុញ្ញាតឱ្យប្រទេសណាមួយនិងកងកម្លាំងណាមួយបំផុសសង្គ្រាមនិងបង្កចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
2024-06-02 15:17:46cri
Share with:

ថ្ងៃទី២ខែមិថុនា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានថ្លែងសុន្ទរកថាគន្លឹះជុំវិញប្រធានបទ ទស្សនៈសន្តិសុខសកលរបស់ចិននៅកិច្ចប្រជុំសន្ទនា Shangri-la ។

លោក Dong Jun បានថ្លែងថា សមិទ្ធផលអភិវឌ្ឍន៍និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិកបានមកដោយមិនងាយទេ គឺជាលទ្ធផលនៃតម្រិះប្រាជ្ញារួមនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រជាជាននៃប្រទេសនានាក្នុងតំបន់ ដែលត្រូវថែរក្សានិងឱ្យតម្លៃយ៉ាងខ្លាំង ។ យើងមិនអនុញ្ញាតឱ្យអនុត្តរភាពនិយមនិងនយោបាយអំណាចធ្វើឱ្យប៉ះពាល់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក មិនអនុញ្ញាតឱ្យនាំចូលការប៉ះទង្គិចភូមិសាស្ត្រ សង្គ្រាមត្រជាក់និងក្តៅទៅក្នុងតំបន់ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយនិងកងកម្លាំងណាមួយបំផុសសង្គ្រាមនិងបង្កចលាចលនៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស