ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

យានអវកាសវាស់ស្ទង់Chang'e-6 ចុះចតនៅអាងSouth Pole-Aitkenដែលស្ថិតនៅផ្ទៃខាងក្រោយភពព្រះចន្ទ
2024-06-02 15:02:36cri
Share with:

      អ្នកយកព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិអវកាសចិនថា  នៅវេលាម៉ោង៦និង២៣នាទីថ្ងៃទី២ខែមិថុនា   យានចុះចតនិងយានហោះហើរនៃយានអវកាសវាស់ស្ទង់Chang'e-6 បានចុះចតដោយជោគជ័យនៅតំបន់ចុះចតតាមការគ្រោងទុក នៅអាងSouth Pole-Aitkenដែលស្ថិតនៅផ្ទៃខាងក្រោយភពព្រះចន្ទ  ក្រោមការគាំទ្រពីផ្កាយរណបQueqiao-2

      ភារកិច្ចនៃយានអវកាសវាស់ស្ទង់Chang'e-6សម្រេចបាននូវការប្រមូលយកសំណាកនៅផ្ទៃខាងក្រោយភពព្រះចន្ទនិងត្រឡប់មកវិញលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។  បើប្រៀបធៀបនឹងភារកិច្ចនៃយានអវកាសChang'e-5ដែលសម្រេចបាននូវការប្រមូលយកសំណាកនៅផ្ទៃខាងមុខភពព្រះចន្ទនិងត្រឡប់មកវិញនៅឆ្នាំ២០២០នោះ វិស្វកម្មស្ទង់រុករកភពព្រះចន្ទលើកនេះគឺមានការច្នៃប្រឌិតថ្មីជាច្រើន  មានហានិភ័យខ្ពស់និងការលំបាកយ៉ាងខ្លាំង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស