ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសកាតា អេហ្ស៊ីបនិងសហរដ្ឋអាមេរិកចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យកំណត់កិច្ចព្រមព្រៀងឈប់បាញ់គ្នាចុងក្រោយ
2024-06-02 12:28:13cri
Share with:

    នៅថ្ងៃទី ១ ខែមិថុនា តាមម៉ោងក្នុងតំបន់ ប្រទេសកាតា អេហ្ស៊ីបនិងសហរដ្ឋអាមេរិកបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយបានអះអាងថា ក្នុងនាមជាប្រទេសដែលធ្វើកិច្ចសម្របសម្រួលនៃការចរចាអំពីបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ដើម្បីជំរុញឱ្យមានបទឈប់បាញ់គ្នានៅតំបន់ហ្កាហ្សានិងដោះលែងអ្នកដែលត្រូវបានឃាត់ខ្លួន ប្រទេសទាំងបីបានរួមគ្នាអំពាវនាវឱ្យអង្គការហាម៉ាសនិងអ៊ីស្រាអែលកំណត់កិច្ចព្រមព្រៀងឈប់បាញ់គ្នាចុងក្រោយដោយឈរលើមូលដ្ឋាននៃខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានប្រកាសនៅពេលមុននេះ ។

    យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិកឱ្យដឹងថា លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sheikh Abdullah Bin Zayed រដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងលោក Mohammed bin Abdulrahman Al-Thani នាយករដ្ឋមន្ត្រីកាតាកាលពីថ្ងៃទី ១ ខែមិថុនាដើម្បីពិគ្រោះពិភាក្សាអំពីសេចក្តីស្នើស្តីពីសន្តិភាពយូរអង្វែងនៅតំបន់ហ្កាហ្សា ។ តាមការផ្សាយដំណឹងឱ្យបានដឹងទៀតថា សេចក្តីស្នើនេះមានខ្លឹមសារបូករួមទាំងការសម្រេចបាននូវបទឈប់បាញ់ដោយគ្រប់ជ្រុងជ្រោយ ធានាឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ព្រមទាំងបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស