ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនឆ្លើយតបនឹងពាក្យសំដីពាក់ព័ន្ធតៃវ៉ាន់របស់រដ្ឋមន្ត្រីការពារជាតិអាមេរិកថា មិនបញ្ឈប់ការវាយប្រហារ“ពួកអបគមន៍និយម”និងជំរុញការបង្រួបបង្រួមប្រទេសជាតិជាដាច់ខាត ហើយមានឆន្ទៈយ៉ាងមុតមាំក្នុងការយកឈ្នះលើការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ
2024-06-02 12:35:34cri
Share with:

ថ្ងៃទី ១ ខែមិថុនា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកកិច្ចប្រជុំសន្ទនាសាំងគ្រីឡាជា “វេទិកាធ្វើការសម្តែងឱ្យគេមើល”របស់អាមេរិក ដែលបានឃោសនាបំប៉ោងពី “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” និងបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ។ ទាក់ទិននឹងរឿងនេះ ប្រទេសចិនបានធ្វើការឆ្លើយតប ។

ភាគីចិនបានថ្លែងថា  “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក តាមពិតទៅគឺជាយុទ្ធសាស្ត្រមួយដែលបង្កការបែកបាក់គ្នា ញុះញង់អុចអាលឱ្យមានការបដិបក្ខគ្នា និងបំផ្លាញស្ថិរភាព ដែលបានផ្ទុយនឹងនិន្នការប្រវត្តិសាស្ត្រទាំងស្រុង គឺបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនខាងភូមិសាស្ត្រនយោបាយរបស់អាមេរិកប៉ុណ្ណោះ វាពិតជាគ្មានច្រកចេញជាមិនខាន។

ប្រទេសចិនបានលើកឡើងថា បញ្ហាតៃវ៉ាន់ជាបញ្ហាគន្លឹះដ៏សំខាន់ជាងគេ និងរសើបជាងគេក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ។ នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់មានភាពតានតឹង ពួកបុគ្គល William Lai បំភ្លេចប្រវត្តិសាស្រ្ត និងឃោសនាបំប៉ោងយ៉ាងកម្រោលនូវ “ពាក្យសំដីប្រទេសពីរ” ប៉ុនប៉ង "ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស" និង “ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈកម្លាំងបាយ ” ដែលបានរុញច្រានតៃវ៉ាន់ធ្លាក់ក្នុងជ្រោះមរណៈ

ប្រទេសចិនបានគូសបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិននឹងបង្វឹកបង្ហាត់ទាហាននិងត្រៀមប្រយុទ្ធជាបន្តបន្ទាប់ វាយប្រហារទៅលើ “ពួកអបគមន៍និយម”និងជំរុញការបង្រួបបង្រួមប្រទេសជាតិឥតឈប់ឈរ ក្នុងន័យផ្ចាញ់យ៉ាងមុតមាំនូវការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅ ដើម្បីសម្រេចបាននូវភារកិច្ចដែលគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិជាដាច់ខាត

អ្នកបកប្រែ:郭翔青
ប្លុកពិសេស