ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបសំបុត្រនិងលើកទឹកចិត្តដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាZhijiang សង្កាត់ Jialing ក្រុងNanchong ខេត្ត Sichuan
2024-06-01 10:35:29cri
Share with:

      ខណៈពេលទិវាកុមារអន្តរជាតិ ១មិថុនាជិតចូលមកដល់  លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្រចំពោះសិស្សានុសិស្សទាំងឡាយនៃសាលាបឋមសិក្សាZhijiang សង្កាត់ Jialing ក្រុងNanchong ខេត្ត Sichuan ក្នុងន័យលើកទឹកចិត្តដោយស្និទ្ធស្នាលដល់សិស្សទាំងឡាយ ព្រមទាំងជូនពរពួកគេនិងកុមារនិងក្មេងជំទង់នៅទូទាំងប្រទេសចិនមានភាពសប្បាយរីករាយក្នុងទិវាកុមារអន្តរជាតិ ។

      ថ្លែងក្នុងសំបុត្រឆ្លើយតប លោក Xi Jinping បានលើកឡើងថា កុមារនិងក្មេងជំទង់ជាអនាគតរបស់មាតុប្រទេស ។ រំពឹងទុកសិស្សទាំងឡាយអាចមានឧត្តមគតិវែងឆ្ងាយ ថែរក្សាពេលវេលាដ៏ល្អបវរ ធ្វើកិច្ចខិតខំប្រឹងប្រែងធ្វើជាក្មេងជំទង់ក្នុងយុគសម័យថ្មីដែលស្រឡាញ់បក្សនិងរដ្ឋ មានជំនឿចិត្តលើខ្លួនឯង និងខិតខំព្យាយាមហ៊ានឆ្ពោះទៅមុខ ដើម្បីក្លាយទៅជាអ្នកមានថ្វីដៃដែលអាចបំពេញភារកិច្ចកសាងប្រទេសដ៏ខ្លាំងក្លា និងស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស