ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងសាធារណៈរដ្ឋប្រជាមានិតចិននិងសាធារណៈរដ្ឋទុយនីស៊ីស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
2024-06-01 14:37:36cri
Share with:

      ខណៈពេលខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទុយនីស៊ី  លោកSaiedប្រធានាធិបតីទុយនីស៊ីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន តបតាមការអញ្ជើញរបស់លោកXi Jinpingប្រធានរដ្ឋចិន។ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដែលនឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ក៏ដូចជាបង្កើតអនាគតដ៏ល្អបវរសម្រាប់ប្រជាជននៃប្រទេសទាំងពីរចិននិងទុយនីស៊ី។

      ភាគីទាំងពីរចិននិងទុយនីស៊ីបានឯកភាពគ្នាថា៖

      ក  ភាគីទាំងពីរនឹងបន្តគាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលនិងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។

      ខ  ភាគីទុយនីស៊ីសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល  គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោកXi Jinpingប្រធានរដ្ឋចិន។

     គ  ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអភិបាលកិច្ចជាតិ និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពក្នុងវិស័យផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ  ការវិនិយោគផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម  ថាមពលអាចកកើតឡើងវិញ បច្ចេកវិទ្យា ព្រមនិងការអប់រំឧត្តមសិក្សា  ការស្រាវជ្រាវវិទ្យាសាស្ត្រនិងទេសចរណ៍ជាដើម។

       ឃ   ភាគីទាំងពីរកោតសរសើរចំពោះតួនាទីដ៏សំខាន់នៃយន្តការវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរួមចិន-អារ៉ាប់ ជំរុញការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង  និងពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ដែលឆ្ពោះទៅកាន់យុគសម័យថ្មី៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស