ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងប្រទេសទាំងពីរនិងបញ្ហាតៃវ៉ាន់និងសមុទ្រចិនខាងត្បូង
2024-06-01 14:34:36cri
Share with:

  រសៀលថ្ងៃទី៣១ឧសភា    លោកWu Qianអ្នកនាំពាក្យក្រសួងការពារជាតិចិនបានធ្វើសន្និសីទសារព័ត៌មាននៅប្រទេសសិង្ហបុរីក្នុងអំឡុងកិច្ចប្រជុំសន្ទនាShangri-Laដើម្បីណែនាំពីកិច្ចជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិកដែលធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនា។

      លោកWu Qian បានថ្លែងថា  អនុលោមតាមកិច្ចព្រមព្រៀងរវាងភាគីទាំងពីរចិននិងអាមេរិក   លោកDong Junរដ្ឋមន្ត្រីការពារជាតិចិន និងលោកAustinរដ្ឋមន្ត្រីការពារជាតិអាមេរិក បានជួបពិភាក្សានៅប្រទេសសិង្ហបុរី។ កិច្ចជួបពិភាក្សាលើកនេះ  មានគោលបំណងអនុវត្តគំនិតឯកភាពសំខាន់ៗរបស់លោកXi Jinpingប្រធានរដ្ឋចិននិងលោកBidenប្រធានាធិបតីអាមេរិក  ហើយជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងកងទ័ពទាំងពីរប្រកបដោយភាពល្អបរិសុទ្ធនិងនឹងនរ។ ក្នុងជំនួបពិភាក្សានេះ   រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរបានផ្លាស់ប្តូរមតិយោបល់អំពីទំនាក់ទំនងរវាងកងទ័ពទាំងពីរនិងប្រទេសទាំងពីរចិននិងអាមេរិក  បញ្ហាតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើម។ នេះគឺជាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រប្រកបដោយភាពវិជ្ជមាន ប្រាកដប្រជានិងលក្ខណៈស្ថាបនា៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស