ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីគឺជាតម្រូវការក្នុងផ្ទៃក្នុងនិងជាការងារដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់
2024-06-01 10:54:55cri
Share with:

      ទស្សនាវដី្ត «Qiushi»ដែលបោះពុម្ពផ្សាយនៅថ្ងៃទី១ ខែមិថុនា បានចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន ក្រោមចំណងជើងថា «ការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីគឺជាតម្រូវការក្នុងផ្ទៃក្នុងនិងជាការងារដ៏សំខាន់ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ » ។

      អត្ថបទបានលើកឡើងថា តើអ្វីជាកម្លាំងផលិតកម្មគុណភាពថ្មី ? តើត្រូវអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីយ៉ាងដូចម៉្តេច ? និយាយជារួម កម្លាំងផលិតកម្មគុណភាពថ្មី គឺការច្នៃប្រឌិតថ្មីដើរតួនាទីជាសំខាន់ បំរះខ្លួនចេញពីវិធីកំណើនសេដ្ឋកិច្ចនិងមធ្យោបាយអភិវឌ្ឍកម្លាំងផលិតកម្មជាប្រពៃណី ដែលមានលក្ខណៈពិសេសដូចជាបច្ចេកវិទ្យាខ្ពស់ ប្រសិទ្ធភាពខ្ពស់និងគុណភាពខ្ពស់ គឺជាកម្លាំងផលិតកម្មដ៏ជឿនលឿនដែលសមស្របនឹងទស្សនៈអភិវឌ្ឍថ្មី ។

      អត្ថបទបានគូសបញ្ជាក់ថា ទីមួយ ត្រូវខំប្រឹងជំរុញការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ។ ទីពីរ ត្រូវជំរុញការច្នៃប្រឌិតថ្មីខាងឧស្សាហកម្មតាមរយៈការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ។ ទីបី ខំប្រឹងជំរុញការច្នៃប្រឌិតថ្មីនៃវិធីអភិវឌ្ឍ ។ ទីបួន ជំរុញយ៉ាងប្រាកដប្រជានូវការច្នៃប្រឌិតថ្មីខាងយន្តការនិងប្រព័ន្ធច្បាប់ ។ ទីប្រាំ ធ្វើឱ្យស៊ីជម្រៅនូវការច្នៃប្រឌិតថ្មីខាងយន្តការការងារធនធានមនុស្ស ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស