ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយព្រះបាទ Sheikh Hamad Bin Isa al-Khalifa ព្រះមហាក្សត្របារ៉ែន
2024-06-01 12:31:19cri
Share with:

    រសៀលថ្ងៃទី ៣១ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinpin ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយព្រះបាទ Sheikh Hamad Bin Isa al-Khalifa ព្រះមហាក្សត្របារ៉ែនដែលយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនព្រមទាំងយាងចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងបារ៉ែនបានទទួលការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងភាពល្អបរិសុទ្ធដែលបាននាំមកនូវសុខុមាលភាពផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ឆ្នាំនេះគឺជាខួបទី ៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារ៉ែន ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកឆ្នាំនេះជាឱកាសមួយដើម្បីលើកកម្ពស់ទំនាក់ទំនងចិន-បារ៉ែនឱ្យឡើងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជានិមិត្តសញ្ញាថ្មីក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃទំនាក់ទំនងចិន-បារ៉ែន ។ ភាគីចិនរីករាយពួតដៃគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយភាគីបារ៉ែនដើម្បីកសាងឱ្យបានល្អនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារ៉ែន ក៏ដូចជាផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែល្អជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស