ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថានបង្ហាញការជឿជាក់ថា គំនិតផ្តួចផ្តើមសកលធំៗចំនួនបីនឹងធ្វើឱ្យពិភពលោកស្តារសន្តិភាពនិងវិបុលភាពឡើងវិញ
2024-06-01 15:13:34cri
Share with:

    តបតាមការអញ្ជើញរបស់ប្រទេសចិន លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនាខាងមុខនេះ ។ កាលពីថ្ងៃទី៣០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានផ្តល់បទសម្ភាសន៍ពិសេសជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទីស្តីការនាយករដ្ឋមន្រ្តី ។

    លោក Muhammad Shahbaz Sharif បានលើកឡើងថា សំដៅចំពោះដំណើរទស្សនកិច្ចលើកនេះ ខ្ញុំរំពឹងថា នឹងជំរុញការធ្វើកិច្ចសន្ទនានិងផ្លាស់ប្តូរមតិយោបល់រវាងសហគ្រាសនិងសហគ្រាសនៃប្រទេសទាំងពីរដើម្បីរួមគ្នាជំរុញច្រករបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានឱ្យឡើងដល់កម្រិតថ្មីថែមទៀត ។

    លោក Muhammad Shahbaz Sharif បានថ្លែងបន្តថា ភាគីប៉ាគីស្ថានបាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ជឿជាក់ថា គំនិតផ្តួចផ្តើមទាំងនេះនឹងនាំមកនូវសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពដល់ពិភពលោក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស