ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហ្វីលីពីនចេញផ្សាយពាក្យសម្តីខុសឆ្គងពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងម្តងទៀត ភាគីចិនថ្លែងថា សូមភាគីហ្វីលីពីនឆ្លើយសំណួរចំនួន៤សិន
2024-06-01 15:42:19cri
Share with:

យប់ថ្ងៃទី៣១ខែឧសភា អ្នកជំនាញរបស់ភាគីចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានក្នុងអំឡុងពេលកិច្ចប្រជុំសន្ទនា Shangri-la លើកទី២១ ។ ឧត្តមសេនីយ៍ទោ He Lei អតីតអនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រយោធាចិនបានចោទជាមន្ទិលសង្ស័យចំនួន៤អំពីសុន្ទរកថារបស់ភាគីហ្វីលីពីន ។

ទី១៖តើអ្នកណាកំពុងល្មើសនឹងក្បួនច្បាប់? ទី២៖ តើអ្នកណាកំពុងបង្ករឿងហេតុ? ទី៣ ៖តើអ្នកណាកំពុងរៀបចំក្រុមតូចៗនៅខាងក្រៅអាស៊ាន?ទី៤៖ តើដំណោះស្រាយនៃវិវាទសមុទ្រចិនខាងត្បូងនិងការគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូងគឺពឹងផ្អែកទៅលើប្រទេសនៅជិតខាងសមុទ្រចិនខាងត្បូង ពឹងផ្អែកទៅលើអាស៊ាន ឬក៏ប្រទេសខាងក្រៅតំបន់នេះ?

លោក He Lei បានលើកឡើងថា ភាគីហ្វីលីពីនរិះគន់ប្រទេសជិតខាងបំពានលើសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើក្បួនច្បាប់នៅសមុទ្រចិនខាងត្បូងប៉ុន្តែការបញ្ជូនវិវាទអំពីកោះនិងថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូងទៅដល់អ្វីដែលហៅថាតុលាការមជ្ឈិតកម្មអន្តរជាតិគឺល្មើសនឹងក្បួនច្បាប់ទាំងស្រុង ល្មើសនឹងការកំណត់ពាក់ព័ន្ធនៃមាត្រាទី៤នៃសេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង ព្រមទាំងរំលោភសិទ្ធិដ៏ត្រឹមត្រូវរបស់ចិនដែលក្នុងនាមជាប្រទេសហត្ថលេខាលើអនុសញ្ញាមហាសមុទ្រនៃអង្គការសហប្រជាជាតិ ។

លោក He Lei បានគូសបញ្ជាក់ថា ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះប្រទេសនៅខាងក្រៅតំបន់នេះទៅជ្រៀតជ្រែកដំណោះស្រាយនៃបញ្ហាសមុទ្រចិនខាងត្បូង ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា ប្រទេសនៅក្រៅតំបន់ទាំងនេះទើបជាអ្នកគ្រោងផែនការនិងអ្នកបង្កបញ្ហាសមុទ្រចិនខាងត្បូងហ្នឹងឯង ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស