ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងចិននិងប្រទេសអារ៉ាប់អំពីបញ្ហាប៉ាឡេស្ទីន
2024-05-31 15:49:14cri
Share with:

កាលពីថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់បានបើកធ្វើនៅក្រុងប៉េកាំង ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីបញ្ហាប៉ាឡេស្ទីន ។

ភាគីទាំងពីរបានយល់ឃើញថា សេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខនិងមហាសន្និបាតអង្គការសហប្រជាជាតិដែលបូករួមទាំងសេចក្តីសម្រេចចិត្តលេខ២៧២៨នៃក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវទទួលបានការអនុវត្តជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាព ហើយគួរតែខិតខំប្រឹងប្រែងជាមួយគ្នាដើម្បីជំរុញការបញ្ចប់សង្គ្រាមនៅតំបន់កាហ្សាក្នុងពេលឆាប់ៗ និងជំរុញដំណោះស្រាយបញ្ហាប៉ាឡេស្ទីនដោយគ្រប់ជ្រុងជ្រោយ យុត្តិធម៌និងជានិរន្តរភាព ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមដូចខាងក្រោម៖

ទីមួយ ភាគីទាំងពីរថ្កោលទោសចំពោះការរំលោភចំពោះជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន ។

ទីពីរ ភាគីទាំងពីរថ្កោលទោសចំពោះទង្វើឈា្លនពានទីក្រុង Rafah ព្រមទាំងសកម្មភាពទម្លាក់គ្រាប់បែកទៅលើជំរំជនភៀសខ្លួននិងគ្រប់គ្រងច្រកព្រំដែន Rafah ។

ទីបី ភាគីទាំងពីរប្រឆាំងនឹងការអនុវត្តផែនការ ការប៉ុនប៉ងនិងទង្វើដែលបង្ខិតបង្ខំបណ្តេញប្រជាជនប៉ាឡេស្ទីនទៅខាងក្រៅទឹកដីរបស់ពួកគេ ។

ទី៤ ភាគីទាំងពីរសំណូមពរឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ចេញសេចក្តីសម្រេចចិត្តដែលមានកម្លាំងរឹតត្បិត ដើម្បីសម្រេចបាននូវការឈប់បាញ់គ្នាដោយគ្រប់ជ្រុងជ្រោយនិងជានិរន្តរភាពភ្លាមៗ ព្រមទាំងធានាឱ្យសម្ភារៈជួយសង្គ្រោះត្រូវបានដឹកជញ្ជូនទៅដល់តំបន់កាហ្សាទាំងមូល ។

ទី៥ ភាគីទាំងពីរស្វាគមន៍ចំពោះការដែលប្រទេសជាច្រើនទទួលស្គាល់ប្រទេសប៉ាឡេស្ទីននៅពេលថ្មីៗកន្លងទៅនេះ ហើយអំពាវនាវឱ្យប្រទេសដែលមិនទាន់ទទួលស្គាល់ប្រទេសប៉ាឡេស្ទីនបញ្ចេញអាកប្បកិរិយាទទួលស្គាល់ក្នុងពេលឆាប់ៗ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស