ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinping ៖ ប្រទេសចិនមានឆន្ទៈក្នុងការបង្កើត"និម្មាបនកម្មសហប្រតិបត្តិការ៥ធំៗ" ជាមួយប្រទេសអារ៉ាប់
2024-05-31 10:18:10cri
Share with:

ព្រឹកថ្ងៃទី៣០ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ 

      លោក Xi Jinping បានលើកឡើងថា ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ “ប្រតិបត្តិការរួមធំៗទាំងប្រាំបីដែលខ្ញុំបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអារ៉ាប់ទទួលបានសមិទ្ធផលក្នុងដំណាក់កាលដំបូង។ ប្រទេសចិនមានឆន្ទៈចាត់ទុកសមិទ្ធផលទាំងនេះជាមូលដ្ឋាន ដើម្បីបង្កើត"និម្មាបនកម្មសហប្រតិបត្តិការ៥ធំៗ" ជាមួយប្រទេសអារ៉ាប់ ក្នុងន័យពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិន និងអារ៉ាប់។

      ទី១ និម្មាបនកម្មដែលជំរុញដោយការច្នៃប្រឌិតថ្មីប្រកបដោយកម្លាំងរស់រវើកកាន់តែខ្លាំង។ ទី២ និម្មាបនកម្មវិនិយោគនិងហិរញ្ញវត្ថុដែលមានទ្រង់ទ្រាយកាន់តែធំ។ ទី៣ និម្មាបនកម្មសហប្រតិបត្តិការផ្នែកថាមពលដែលមានភាពកាន់តែគ្រប់ជ្រុងជ្រោយ។ ទី៤ និម្មាបនកម្មផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅវិញទៅមកដែលកាន់តែមានតុល្យភាព។ ទី៥ និម្មាបនកម្មផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលមានភាពកាន់តែទូលំទូលាយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស