ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំត្រូវតុលាការកាត់ក្តីថា មានទោស
2024-05-31 10:41:52cri
Share with:

រសៀលថ្ងៃទី៣០ខែឧសភា ក្រុមជំនុំជម្រះនៃតុលាការមួយនៅខណ្ឌ Manhattan ក្រុងញូយ៉កនៃសហរដ្ឋអាមេរិកបានកាត់ក្តីថា លោកត្រាំ អតីតប្រធានាធិបតីអាមេរិកគឺមានទោសក្នុងសំណុំរឿង សូកលុយបំបិទមាត់ ។ ដូចនេះ លោកត្រាំបានក្លាយជាអតីតប្រធានាធិបតីរូបទីមួយដែលត្រូវកាត់ក្តីថាមានទោសពីបទព្រហ្មទណ្ឌក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។

ថ្ងៃដដែល ប្រធានចៅក្រមទទួលខុសត្រូវសំណុំរឿងនេះបានបដិសេធសំណើសុំរបស់មេធាវីការពារក្តីរបស់លោកត្រាំដែលទាមទារឱ្យប្រកាសថាលោកត្រាំគ្មានទោស ហើយសម្រេចចិត្តថា នឹងរៀបចំធ្វើសវនាការដើម្បីកំណត់ស្ថានទោសនិងប្រកាសសាលក្រមនៅថ្ងៃទី១១ខែកក្កដាខាងមុខនេះផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស