ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សកម្មភាពជាន់ខ្ពស់នៃប្រតិបត្តិការអាកាសធាតុក្នុងតំបន់រវាងចិននិងអាមេរិក បានប្រារព្ធធ្វើ
2024-05-31 11:25:02cri
Share with:

      ដើម្បីអនុវត្តគំនិតឯកភាពរួមនៃកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិក នៅសាន់ហ្វ្រាន់ស៊ីស្កូ និងអនុលោមតាមសេចក្តីថ្លែងការណ៍Sunnylandsស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុរវាងចិននិងអាមេរិក   សកម្មភាពជាន់ខ្ពស់នៃប្រតិបត្តិការអាកាសធាតុក្នុងតំបន់រវាងចិននិងអាមេរិកបានធ្វើឡើងនៅទីក្រុងBerkeleyរដ្ឋCaliforniaសហរដ្ឋអាមេរិកនៅថ្ងៃទី២៩ខែឧសភា។

      លោកLiu Zhenminបេសកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុបានថ្លែងថា   ការប្រែប្រួលនៃអាកាសធាតុគឺជាបញ្ហាប្រឈមរួមដែលមនុស្សជាតិកំពុងប្រឈមមុខ។  យើងជឿជាក់ថា   សកម្មភាពជាន់ខ្ពស់នៃប្រតិបត្តិការអាកាសធាតុក្នុងតំបន់រវាងចិននិងអាមេរិកនឹងបន្តវេននូវប្រពៃណីនៃកិច្ចសហប្រតិបត្តិការ និងបង្កើតជាស្ពានប្រាស្រ័យទាក់ទងនិងសហប្រតិបត្តិការសម្រាប់គ្រប់មជ្ឈដ្ឋានដូចជាសហគ្រាស និងធនាគារគំនិតជាដើមនៅក្នុងខេត្ត រដ្ឋនិងទីក្រុង នៃប្រទេសចិននិងអាមេរិក។

      លោកPodestaទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកគោលនយោបាយអាកាសធាតុអន្តរជាតិបានថ្លែងថា   សេដ្ឋកិច្ចអន្តរជាតិត្រូវការការកែទម្រង់ដែលមិនធ្លាប់មានពីមុន  ដើម្បីបង្កើតបរិស្ថានមួយដែលអាចរស់នៅបានសម្រាប់មនុស្សជាតិ។ ចិននិងអាមេរិកគប្បីដើរតួនាទីនាំមុខចំពោះរឿងនេះ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស