ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនអធិប្បាយពីគោលជំហររបស់ចិនលើបញ្ហាប៉ាឡេស្ទីន
2024-05-31 11:28:10cri
Share with:

    នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានរួមជាមួយលោក Mohamed Salem Ould Marzouk រដ្ឋមន្ត្រីការបរទេសម៉ារីតានីនិងលោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ។

    ថ្លែងក្នុងសុន្ទរកថា លោក Wang Yi បានលើកឡើងថា បញ្ហាប៉ាឡេស្ទីនជាគន្លឹះនៃបញ្ហាមជ្ឈិមបូព៌ា ។ មិនថាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ក៏ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះការស្ដារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិប៉ាឡេស្ទីនឡើងវិញនិងបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលឈរលើមូលដ្ឋានព្រំដែនឆ្នាំ ១៩៦៧ ដោយមានក្រុងហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីនិងមានអធិបតេយ្យភាពពេញលេញ ។ ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះប៉ាឡេស្ទីនឱ្យក្លាយជារដ្ឋសមាជិកផ្លូវការនៃអង្គការសហប្រជាជាតិ ហើយក៏រីករាយរួមចំណែកកាន់តែច្រើនក្នុងការជំរុញការផ្សះផ្សាផ្ទៃក្នុងរបស់ប៉ាឡេស្ទីនផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស