ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Kais Saied ប្រធានាធិបតីទុយនីស៊ី
2024-05-31 15:28:20cri
Share with:

    ព្រឹកថ្ងៃទី ៣១ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Kais Saied ប្រធានាធិបតីទុយនីស៊ីដែលបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងទុយនីស៊ី ។ ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននិងទុយនីស៊ីតែងតែគោរពគ្នាទៅវិញទៅមក រាប់អានគ្នាដោយស្មើភាពនិងគាំទ្រគ្នាទៅវិញទៅមកជាប់ជានិច្ច ។ ក្នុងបរិបទថ្មី ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយទុយនីស៊ីដើម្បីបន្តវេនចំណងមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងន័យជំរុញទំនាក់ទំនងចិន-ទុយនីស៊ីឱ្យឡើងដល់កម្រិតថ្មីថែមទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស