ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖កិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់នឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃទំនាក់ទំនងចិន-អារ៉ាប់
2024-05-31 15:30:27cri
Share with:

    នៅថ្ងៃទី ៣០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសនៅក្នុងសុន្ទរកថាគន្លឹះដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ថា "ភាគីចិននឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីពីរនៅប្រទេសចិនក្នុងឆ្នាំ ២០២៦ ខាងមុខ ជឿជាក់ថា វានឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃទំនាក់ទំនងចិន-អារ៉ាប់ "។ នេះគឺជាសមិទ្ធផលដ៏សំខាន់បំផុតនៃកិច្ចប្រជុំកំពូលលើកនេះ ។ នាថ្ងៃដដែលនោះ លោក Mohammedbin Zayed al-Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមដែលអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលលើកនេះបានបង្ហោះសារជាភាសាចិននៅលើបណ្តាញទំនាក់ទំនងសង្គមថា "ទំនាក់ទំនងរវាងប្រទេសអារ៉ាប់និងប្រទេសចិនមានអត្ថន័យជាប្រវត្តិសាស្រ្ត "។

    ឆ្នាំនេះគឺជាខួបទី ២០ នៃការបង្កើតវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់បានឆ្លងកាត់ការសាកល្បងពីស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ ជាពិសេស ចាប់តាំងពីកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយបានលើកឡើងនូវ"ទស្សនៈស្តីពីការខិតខំបង្កើតសហគមន៍រួមវាសនារវាងចិននិងប្រទេសអារ៉ាប់ដែលឆ្ពោះទៅរកយុគសម័យថ្មី"កាលពីខែធ្នូ ឆ្នាំ ២០២២ មក កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអារ៉ាប់មានភាពកាន់តែរឹងមាំ ។ នាពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"សម្រេចបាននូវការគ្របដណ្តប់ទាំងអស់នៅក្នុងបណ្តាប្រទេសអារ៉ាប់ចំនួន ២២ ដែលបានផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជនជិត ២ ពាន់លាននាក់នៃភាគីទាំងពីរ ។ "ប្រតិបត្តិការរួមធំៗទាំងប្រាំបី"សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងប្រទេសអារ៉ាប់ទទួលបានសមិទ្ធផលសំខាន់ៗក្នុងដំណាក់កាលដំបូង ។

    មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ប្រមុខរដ្ឋនៃប្រទេសអារ៉ាប់ចំនួន ៤ គឺ បារ៉ែន អេហ្ស៊ីប ទុយនីស៊ីនិងអេមីរ៉ាតអារ៉ាប់រួមបានរួមគ្នាចូលរួមពិធីបើកកិច្ចប្រជុំលើកនេះ ។ ប្រព័ន្ធសារព័ត៌មាននៃប្រទេសអារ៉ាប់បានចេញផ្សាយបទអត្ថាធិប្បាយនាពេលថ្មីៗកន្លងទៅនេះថា វត្តមានរបស់ប្រមុខរដ្ឋនៃប្រទេសអារ៉ាប់ទាំង ៤ បានបង្ហាញពីក្តីបំណងរួមនិងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ភាគីទាំងពីរក្នុងការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឱ្យឡើងដល់កម្រិតថ្មី ។

    ឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ តើកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងប្រទេសអារ៉ាប់នឹងខិតខំបោះជំហានសំដៅទៅទិសណា ? លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ចិននិងប្រទេសអារ៉ាប់ត្រូវធ្វើជា"គំរូភាពនៃការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក" "គំរូនៃការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់" "គំរូនៃការរួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃពីគ្នា"និងជា"គំរូនៃការស្វែងរកផ្លូវត្រឹមត្រូវសម្រាប់អភិបាលកិច្ចសកល" ។ គោលដៅទាំងបួននេះបានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការជាក់ស្តែងរបស់ចិននិងអារ៉ាប់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយក៏បានចង្អុលបង្ហាញទិសដៅសម្រាប់ការកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ផងដែរ ។

    ក្នុងកិច្ចប្រជុំកំពុលលើកនេះ ប្រទេសចិនបានលើកឡើងថា ដោយឈរលើមូលដ្ឋាននៃ"ប្រតិបត្តិការរួមធំៗទាំងប្រាំបី"នឹងរួមជាមួយប្រទេសអារ៉ាប់បង្កើតនិម្មាបនកម្មដែលជំរុញដោយការច្នៃប្រឌិតថ្មីប្រកបដោយកម្លាំងរស់រវើកកាន់តែខ្លាំង និម្មាបនកម្មវិនិយោគនិងហិរញ្ញវត្ថុដែលមានទ្រង់ទ្រាយកាន់តែធំ និម្មាបនកម្មសហប្រតិបត្តិការផ្នែកថាមពលដែលមានភាពកាន់តែគ្រប់ជ្រុងជ្រោយ និម្មាបនកម្មផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅវិញទៅមកដែលកាន់តែមានតុល្យភាពនិងនិម្មាបនកម្មផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលមានភាពកាន់តែទូលំទូលាយ ។ ការបង្កើត"និម្មាបនកម្មសហប្រតិបត្តិការធំៗទាំង ៥ "នឹងផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់ប្រជាជននៃប្រទេសចិននិងអារ៉ាប់ ។

    សន្តិសុខក្នុងតំបន់គឺជាកង្វល់ដ៏សំខាន់នៃបណ្តាប្រទេសអារ៉ាប់ ហើយបញ្ហាប៉ាឡេស្ទីនគឺជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា ។ សេចក្តីថ្លែងការណ៍រួមរវាងចិននិងប្រទេសអារ៉ាប់ស្តីពីបញ្ហាប៉ាឡេស្ទីន"ដែលចេញផ្សាយនៅក្នុងកិច្ចប្រជុំកំពុលលើកនេះបានបញ្ចេញព័ត៌មានយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា សង្រ្គាមមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់ទេ ភាពសច្ចយុត្តិធម៌ត្រូវតែស្ថិតមាន ហើយ"ដំណោះស្រាយរដ្ឋពីរ"ក៏កាន់តែមិនត្រូវរង្គោះរង្គើតាមទំនើងចិត្តដែរ" ។

    ដោយចាត់ទុកកិច្ចប្រជុំកំពូលលើនេះជាទីចាប់ផ្តើមថ្មី ភាគីទាំងពីរ ចិននិងអារ៉ាប់ត្រូវធ្វើជាអ្នកប្រតិបតិ្តជាក់ស្តែងឱ្យបានល្អដែលមុខជានឹងបំពេញបន្ថែមនូវស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើនទៅក្នុងពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស