ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិនផ្ញើលិខិតអបអរសាទរជូនចំពោះលោក Allah-Maye Halina ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឆាដ
2024-05-31 15:05:10cri
Share with:

   កាលពីថ្ងៃទី ២៩ ខែឧសភា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Allah-Maye Halina ដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឆាដ ។

    ថ្លែងក្នុងសារលិខិត លោក Li Qiang បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-ឆាដបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងគ្នានិងគ្នាមានភាពស៊ីជម្រៅឥតឈប់ឈរ ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបាននិងកំពុងរីកចម្រើនជាលំដាប់ ។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងឆាដ ខ្ញុំរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី Allah-Maye Halina ដើម្បីធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាខាងនយោបាយរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជាជំរុញឱ្យទំនាក់ទំនងមេត្រីភាពរវាងចិននិងឆាដទទួលបានសមិទ្ធផលថ្មីជាបន្តបន្ទាប់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស