ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០នៃវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់បានអនុម័ត《សេចក្តីប្រកាសក្រុងប៉េកាំង》និង《ផែនការអនុវត្តសកម្មភាព》
2024-05-31 15:10:19cri
Share with:

     កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០នៃវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៤។ កិច្ចប្រជុំលើកនេះ ធ្វើក្រោមសហអធិបតីភាពរបស់លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តនិងជារដ្ឋមន្ត្រីការបរទេសចិន និងលោកMarzoukរដ្ឋមន្ត្រីការបរទេសMauritania  និងក្រោមវត្តមានរបស់រដ្ឋមន្ត្រីការបរទេសនៃរដ្ឋជាសមាជិកនៃសម្ព័ន្ធអារ៉ាប់និងលោក Gheitអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់។  ក្រៅពីចេញផ្សាយសេចក្តីថ្លែងការណ៍រួមរវាងចិននិងប្រទេសអារ៉ាប់ស្តីពីបញ្ហាប៉ាឡេស្ទីន   កិច្ចប្រជុំក៏បានអនុម័តសេចក្តីប្រកាសក្រុងប៉េកាំងនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០នៃវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់និងផែនការអនុវត្តសកម្មភាពនៃវេទិកាសហប្រតិបតិ្តការចិន-អារ៉ាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦ផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស