ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីថ្ងៃទី១៥ខែមិថុនាតទៅ តំបន់ចិនដីគោកផ្អាកការកាត់បន្ថយពន្ធគយចំពោះផលិតផលមួយចំនួនក្នុង《កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់》
2024-05-31 11:18:50cri
Share with:

ថ្មីៗកន្លងទៅនេះ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសេចក្តីប្រកាសស្តីពីការផ្អាកការកាត់បន្ថយពន្ធគយចំពោះផលិតផលមួយចំនួនក្នុងកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់(លើកទីពីរ) ។

ភាគីតំបន់តៃវ៉ាន់របស់ចិនបានចាត់វិធានការដូចជាហាមឃាត់និងដាក់កំហិតជាដើមដែលមានលក្ខណៈរើសអើងចំពោះការនាំចេញនៃផលិតផលតំបន់ចិនដីគោកដោយឯកតោភាគី បានល្មើសនឹងការកំណត់នៃកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ អនុលោមតាមការកំណត់និងរបៀបវារៈនៃកិច្ចព្រមព្រៀងនេះ គណៈកម្មាធិការច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានសម្រេចចិត្តផ្អាកបន្ថែមទៀតនូវការកាត់បន្ថយពន្ធគយចំពោះផលិតផលមួយចំនួនក្នុងកិច្ចព្រមព្រៀង ។ ចាប់ពីថ្ងៃទី១៥ខែមិថុនាតទៅ ផ្អាកនូវការប្រើប្រាស់អត្រាពន្ធគយនៃកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ចំពោះផលិតផលនាំចូលចំនួន១៣៤មុខដែលផលិតនៅតំបន់តៃវ៉ាន់ ហើយអនុវត្តតាមការកំណត់ពាក់ព័ន្ធដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស