ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងវេទិកាជាន់ខ្ពស់នៃធនាគារគំនិតចិននិងរុស្ស៊ី
2024-05-31 10:26:26cri
Share with:

       ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងវេទិកាជាន់ខ្ពស់នៃធនាគារគំនិតចិននិងរុស្ស៊ី ក្រោមចំណងជើងថា “ប្រកាន់ខ្ជាប់បំណងដើម បន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត”។

      លោក Wang Yi បានថ្លែងថា តាំងពីបានបង្កើតទំនាក់ទំនងការទូតរយៈពេល៧៥ឆ្នាំមក ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានឆ្លងកាត់ការពិសោធន៍នៃបម្រែបម្រួលស្ថានការណ៍ឥតឈប់ឈរ ដែលមានភាពកាន់តែចាស់ទុំនិងរឹងមាំឡើង ហើយបានបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីនិងទំនាក់ទំនងនៃប្រទេសធំជាអ្នកជិតខាង ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដោយជោគជ័យ ។ លោក Xi Jinping ប្រធានរដ្ឋចិន និងលោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានគ្រោងផែន ដោយឈរលើស្ថានការណ៍ថ្មីដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងប្រឈមមុខ ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសម្របសម្រួលនិងការសហការជាយុទ្ធសាស្ត្រទ្វេភាគីក្នុងយុគសម័យថ្មី ។

លោក Wang Yi បានគូសបញ្ជាក់ថា ឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ភាគីចិននឹងរួមជាមួយភាគីរុស្ស៊ី ប្រកាន់ខ្ជាប់បំណងដើម បន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត ក្នុងន័យនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ តាមរយៈកិច្ចសម្របសម្រួលនិងការសហការជាយុទ្ធសាស្ត្ររវាងចិននិងរុស្ស៊ីប្រកបដោយកម្រិតខ្ពស់ ក៏ដូចជារួមចំណែកកាន់តែធំដើម្បីសន្តិសុខ និងស្ថិរភាពពិភពលោកផងដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស