ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនផ្ញើលិខិតអបអរសាទរជូនចំពោះលោក Abdul Raheem ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភាថ្មីនៃប្រទេសម៉ាល់ឌីវ
2024-05-31 15:04:05cri
Share with:

    កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៤ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Abdul Raheem ដែលបានជាប់ឆ្នោតជាប្រធានរដ្ឋសភាថ្មីនៃប្រទេសម៉ាល់ឌីវ ។

    ថ្លែងក្នុងសារលិខិត លោក Zhao Leji បានលើកឡើងថា ខ្ញុំរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយលោកដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្តវេនចំណងមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ាល់ឌីវ ក៏ដូចជាកសាងសហគមន៍រួមវាសនារវាងចិននិងម៉ាល់ឌីវ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស