ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា៖ភាគីចិននឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីពីរនៅប្រទេសចិនក្នុងឆ្នាំ ២០២៦ ខាងមុខ
2024-05-31 11:23:09cri
Share with:

    ព្រឹកថ្ងៃទី ៣០ ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

   ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានការពេញចិត្តចំពោះសភាពការណ៍អនុវត្តជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីមួយ ហើយរីករាយរួមជាមួយភាគីអារ៉ាប់ដើម្បីជំរុញឱ្យយុទ្ធសាស្រ្តនៃកិច្ចប្រជុំកំពូលដើរតួនាទីណែនាំកាន់តែល្អនិងបន្តជំរុញទំនាក់ទំនងចិន-ប្រទេសអារ៉ាប់ឱ្យសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ។ ភាគីចិននឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-ប្រទេសអារ៉ាប់លើកទីពីរនៅប្រទេសចិនក្នុងឆ្នាំ ២០២៦ ខាងមុខ ជឿជាក់ថា វានឹងក្លាយជានិមិត្តសញ្ញាមួយទៀតនៃទំនាក់ទំនងចិន-អារ៉ាប់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស