ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ថ្លែងអំពីការវិវឌ្ឍដ៏វិជ្ជមាននៃកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់
2024-05-31 10:13:45cri
Share with:

ថ្ងៃទី ៣០ខែឧសភា ឆ្នាំ២០២៤  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងក្នុងពេលចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ថា តាំងពីការរៀបចំកិច្ចប្រជុំកំពូលចិននិងអារ៉ាប់មក ក្រោមការណែនាំពីលោក Xi Jinping ប្រធានរដ្ឋចិន និងថ្នាក់ដឹកនាំនៃប្រទេសអារ៉ាប់ កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ទទួលបានការរីកចម្រើនយ៉ាងលេចធ្លោ ទំនាក់ទំនងរវាងចិននិងអារ៉ាប់បានឈានចូលរយៈកាលល្អបំផុតក្នុងប្រវតិ្តសាស្ត្រ ។ លោកបានលើកឡើងពីសមិទ្ធោល៣ ធំៗមានជាអាទិ៍៖

      ទីមួយ បានដើរតួនាទីណែនាំនៃការទូតប្រមុខរដ្ឋយ៉ាងពេញលេញ ទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងអារ៉ាប់មានភាពកាន់តែស៊ីជម្រៅថែមទៀត ។ ទីពីរ អនុវត្តសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកទីមួយយ៉ាងសកម្ម កិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងចិននិងអារ៉ាប់មានភាពកាន់តែប្រាកប្រជា ។ ទីបី រួមគ្នាជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាខាងអរិយធម៌ មនោសញ្ចេតនារវាងប្រជាជនចិននិងអារ៉ាប់មានភាពកាន់តែជិតស្និទ្ធ ។

      លោក Wang Yi បានគូសបញ្ជាក់ថា ភាគីចិនរីករាយរួមសហការជាមួយភាគីអារ៉ាប់ ធ្វើជាអ្នកប្រតិបតិ្តជាក់ស្តែងឱ្យបានល្អក្នុងដំណើរបង្កើតសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ប្រែក្លាយផែនការគោលទៅជាសមិទ្ធផល ប្រែក្លាយចក្ខុវិស័យទៅជាការពិតជាក់ស្តែង រួមគ្នាបង្កើតអនាគតកាន់តែល្អបវរសម្រាប់ទំនាក់ទំនងរវាងចិននិងអារ៉ាប់ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស