ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinping៖សង្រ្គាមមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់ទេ ភាពសច្ចយុត្តិធម៌ត្រូវតែស្ថិតមាន ហើយ"ដំណោះស្រាយរដ្ឋពីរ"ក៏កាន់តែមិនត្រូវរង្គោះរង្គើតាមទំនើងចិត្តដែរ
2024-05-31 10:16:45cri
Share with:

ព្រឹកថ្ងៃទី៣០ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ 

លោក Xi Jinpingបានលើកឡើងថា តាំងពីខែតុលាឆ្នាំ២០២៣មក ការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឡើងកម្តៅយ៉ាងខ្លាំង ប្រជាជនរងទុក្ខវេទនាយ៉ាងខ្លោចផ្សា។សង្រ្គាមមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់ទេ ភាពសច្ចយុត្តិធម៌ត្រូវតែស្ថិតមាន ហើយ"ដំណោះស្រាយរដ្ឋពីរ"ក៏កាន់តែមិនត្រូវរង្គោះរង្គើតាមទំនើងចិត្តដែរ។ ភាគីចិនគាំទ្រយ៉ាងមុតមាំនូវការបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យដែលមានអធិបតេយ្យភាពពេញលេញដោយចាត់ទុកខ្សែបន្ទាត់ព្រំដែននៅឆ្នាំ១៩៦៧ជាមូលដ្ឋាននិងក្រុងហ្សេរុយសាឡិមខាងកើតជារដ្ឋធានី គាំទ្រប៉ាឡេស្ទីនក្លាយជារដ្ឋសមាជិកជាផ្លូវការនៃអង្គការសហប្រជាជាតិ ក៏ដូចជាគាំទ្រការបើកធ្វើកិច្ចប្រជុំសន្តិភាពអន្តរជាតិដែលមានទ្រង់ទ្រាយកាន់តែធំ កាន់តែមានកិត្យានុភាពនិងកាន់តែមានប្រសិទ្ធភាព៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស