ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋប្រជាមានិតចិននិងសាធារណរដ្ឋអេហ្ស៊ីបស្តីពីការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ
2024-05-30 10:27:05cri
Share with:

      តបតាមការអញ្ជើញរបស់លោកXiJinpingប្រធានរដ្ឋចិន លោកAbdul Fatah Al-Sisiប្រធានាធិបតីអេហ្ស៊ីបនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែឧសភា។

      ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារជុំវិញទំនាក់ទំនងទ្វេភាគី ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងការបង្កើនកិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌពហុភាគី ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិនិងតំបន់ជាច្រើនដែលយកចិត្តទុកដាក់ដូចគ្នា។

      ឆ្នាំនេះជួនជាខួបទី១០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអេហ្ស៊ីប លោកXiJinpingនិងលោកSisiបានប្រកាសថា ឆ្នាំនេះជា"ឆ្នាំដៃគូចិន-អេហ្ស៊ីប" ដែលនឹងរៀបចំសកម្មភាពផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌និងទេសចរណ៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យរវាងភាគីទាំងពីរ។

      ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានគូសបញ្ជាក់ថា ភាគីទាំងពីរគួរគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍ជាស្នូលរៀងៗខ្លួន និងយោគយល់ពីកង្វល់រៀងៗខ្លួន ប្រទេសអេហ្ស៊ីបបានសង្កត់ធ្ងន់ថា នឹងបន្តគោរពយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ តៃវ៉ាន់ជាផ្នែកមួយរបស់ចិនដែលមិនអាចកាត់ផ្តាច់បាន អេហ្ស៊ីបគាំទ្រការសម្រេចបាននូវការបង្រួបបង្រួមប្រទេសចិន ក៏ដូចជាប្រឆាំងនឹងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនផងដែរ៕

 

 

 


អ្នកបកប្រែ:郑磊
ប្លុកពិសេស