ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីបើកការដ្ឋានសាងសង់ “ផ្លូវមិត្តភាពចិន-សំប៊ី”បានធ្វើឡើងនៅប្រទេសសំប៊ី
2024-05-30 12:16:41cri
Share with:

កាលពីថ្ងៃទី២៧ខែឧសភាតាមម៉ោងក្នុងតំបន់ ពិធីបើកការដ្ឋានសាងសង់ ផ្លូវមិត្តភាពចិន-សំប៊ីបានធ្វើឡើងនៅក្រុង Lusaka រដ្ឋធានីប្រទេសសំប៊ី ។

លោក Garry Nkombo រដ្ឋមន្ត្រីក្រសួងរដ្ឋបាលតំបន់និងអភិវឌ្ឍន៍ជនបទនៃប្រទេសសំប៊ីបានចូលរួមសកម្មភាពនិងថ្លែងថា ផ្លូវមិត្តភាពចិន-សំប៊ីមានអំណោយផលដល់ការកែលម្អជីវភាពរស់នៅក្នុងតំបន់ និងបានបញ្ជាក់ថែមមួយកម្រិតថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរសំប៊ីនិងចិនគឺរឹងមាំមិនអាចបំបែកបំបាក់បាន និងមានភាពកាន់តែរឹងមាំថែមទៀត ។

គួរបញ្ជាក់ថា ផ្លូវមិត្តភាពចិន-សំប៊ីមានប្រវែងប្រហែល១,៨គីឡូម៉ែត្រ តាមផែនការនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៤ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស