ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់បានអនុម័តឯកសារសមិទ្ធផលមួយចំនួន
2024-05-30 16:38:04cri
Share with:

  ថ្ងៃទី៣០ខែឧសភា  កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់បានធ្វើឡើងដោយជោគជ័យនៅទីក្រុងប៉េកាំង  និងទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។កិច្ចប្រជុំបានអនុម័តឯកសារសមិទ្ធផលចំនួនបី៖ សេចក្តីប្រកាសទីក្រុងប៉េកាំង ផែនការប្រតិបត្តិនៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦ និងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសចិននិងប្រទេសអារ៉ាប់ស្តីពីបញ្ហាប៉ាឡេស្ទីន។ ក្នុងអំឡុងពេលកិច្ចប្រជុំ  ភាគីចិនក៏បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាច្រើនជាមួយប្រទេសដែលបានចូលរួម និងលេខាធិការដ្ឋានសម្ព័ន្ធអារ៉ាប់ផងដែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស